មកស្គាល់ជំនាញចំណូលខ្ពស់ទាំង ៥ ដែលបច្ចុប្បន្នកំពុងតែត្រូវប៉ាន់នៅស្រុកខ្មែរ! តើអ្វីទៅជាជំនាញចំណូលខ្ពស់? តើជំនាញដែលកំពុងត្រូវប៉ាន់ក្នុងទីផ្សារកម្ពុជាបច្ចុប្បន្នមានអ្វីខ្លះ?ជំនាញចំណូលខ្ពស់ជំនាញដែលបុគ្គលជោគជ័យ ពិេសសអ្នកមានៗភាគច្រើនបានប្រើវាដើម្បីរលាស់ខ្លួនចេញពីភាពក្រីក្រ។ ជំនាញចំណូលខ្ពស់នេះដែលត្រូវបានគេដឹងថាពួកអ្នកមានភាគច្រើនតែងតែប្រើវាយកមកធ្វើជាឈ្នាន់ ដើម្បីឲ្យពួកគាត់មានចំណូលខ្ពស់។ បើតាមប្រសាសន៍ របស់ស្ថាបនិកនិងនាយកប្រតិបត្ដិក្រុមហ៊ុនសារពត៌មាន Business Cambodia លោក សំ កុសល បានឲ្យដឹងថាប្រសិនលោកអ្នកមានជំនាញចំណូលខ្ពស់ទាំងនេះ លោកអ្នកមិនត្រឹមតែមានប្រាក់ចំណូលក៏ដូចជាប្រាក់ខែខ្ពស់នោះទេ ប៉ុន្ដែអ្នកក៏អាចប្រើវាដើម្បីបូកផ្សំជាមួួយជំនាញដែលលោកអ្នកកំពុងបំរើការងារនៅតាមស្ថាប័នថែមទៀតផង។ ខាងក្រោមនេះគឺជាជំនាញចំណូលខ្ពស់ទាំងប្រាំ ដែលជួួយលោកអ្នកឲ្យលុយបានច្រើន និងមានចំណូលខ្ពស់ថែមទៀតផង។ ជំនាញទាំងនោះរួមមាន៖ ១.ជំនាញលក់ ជំនាញលក់គឺជាជំនាញដែលលោកអ្នកគួរតែយកដាក់ខ្លួនមិនថាអ្នក កំពុងនៅរៀននៅផ្នែក កសិកម្ម វិទ្យាសាស្រ្ដ ឬសង្គមសាស្រ្ដក៏ដោយ និយាយរួមទៅរៀនខាងផ្នែកអ្វីក៏ដោយ ក៏លោកអ្នកគួរមានជំនាញលក់នេះក្នុងខ...
Comments
Post a Comment