មកស្គាល់ជំនាញចំណូលខ្ពស់ទាំង ៥ ដែលបច្ចុប្បន្នកំពុងតែត្រូវប៉ាន់នៅស្រុកខ្មែរ! តើអ្វីទៅជាជំនាញចំណូលខ្ពស់? តើជំនាញដែលកំពុងត្រូវប៉ាន់ក្នុងទីផ្សារកម្ពុជាបច្ចុប្បន្នមានអ្វីខ្លះ?ជំនាញចំណូលខ្ពស់ជំនាញដែលបុគ្គលជោគជ័យ ពិេសសអ្នកមានៗភាគច្រើនបានប្រើវាដើម្បីរលាស់ខ្លួនចេញពីភាពក្រីក្រ។ ជំនាញចំណូលខ្ពស់នេះដែលត្រូវបានគេដឹងថាពួកអ្នកមានភាគច្រើនតែងតែប្រើវាយកមកធ្វើជាឈ្នាន់ ដើម្បីឲ្យពួកគាត់មានចំណូលខ្ពស់។ បើតាមប្រសាសន៍ របស់ស្ថាបនិកនិងនាយកប្រតិបត្ដិក្រុមហ៊ុនសារពត៌មាន Business Cambodia លោក សំ កុសល បានឲ្យដឹងថាប្រសិនលោកអ្នកមានជំនាញចំណូលខ្ពស់ទាំងនេះ លោកអ្នកមិនត្រឹមតែមានប្រាក់ចំណូលក៏ដូចជាប្រាក់ខែខ្ពស់នោះទេ ប៉ុន្ដែអ្នកក៏អាចប្រើវាដើម្បីបូកផ្សំជាមួួយជំនាញដែលលោកអ្នកកំពុងបំរើការងារនៅតាមស្ថាប័នថែមទៀតផង។ ខាងក្រោមនេះគឺជាជំនាញចំណូលខ្ពស់ទាំងប្រាំ ដែលជួួយលោកអ្នកឲ្យលុយបានច្រើន និងមានចំណូលខ្ពស់ថែមទៀតផង។ ជំនាញទាំងនោះរួមមាន៖ ១.ជំនាញលក់ ជំនាញលក់គឺជាជំនាញដែលលោកអ្នកគួរតែយកដាក់ខ្លួនមិនថាអ្នក កំពុងនៅរៀននៅផ្នែក កសិកម្ម វិទ្យាសាស្រ្ដ ឬសង្គមសាស្រ្ដក៏ដោយ និយាយរួមទៅរៀនខាងផ្នែកអ្វីក៏ដោយ ក៏លោកអ្នកគួរមានជំនាញលក់នេះក្នុងខ...
Popular posts from this blog
ជាមិត្តរួមថ្នាក់និងគ្នា តែមិនដែលនិយាយចូលគ្នាសោះ
ជាមិត្តរួមថ្នាក់និងគ្នា តែមិនដែលនិយាយចូលគ្នាសោះ 🤭 ខ្ញុំជាអ្នកលក់តាមonline ថ្ងៃមួយគេក៏បានឆាត់មកខ្ញុំ ទិញកាបូប និងខ្សែក្រវាត់ គឺថាឆាតមកទិញចំពេលអ្ន កលក់កំពុងតែsadខ្លាំង 😒 ពេលនោះអ្នកទិញ គេក៏ព្រមស្ម័គ្រចិត្តកំដរនាក់លក់ គឺថាឆាតកំដរតាំងពីម៉ោង11ព្រឹក រហូតដល់ម៉ោង4ទៀតភ្លឺ 😄 អត់បានដេកទាំងពីរនាក់ហ្មង ទូរសព្ទជាប់ដៃរហូត សូមបីតែពេលចូលបន្ទប់ទឹកក៏យកតាមដែល 🤪 ឆាតចុះឆាតឡើងអ្នកទិញអូសក្រឡាអ្នកលក់ ប៉ះអីចំអ្នកលក់កំពុងតែ single ដែលត្រូវម៉ាច់និងហ្មង 😂 😂 🤣 🤣 🤣 បន្ទាប់មកយើងទាំងពីរក៏ក្លាយទៅជាសង្សារនិងគ្នា 👫 😘 តែពេលនេះអូនសុំឡើងសាក់ហើយណា ☺️ ពីរសង្សារក្លាយជាគូដណ្ដឹងហើយក៏ជាអនាគតប្រពន្ធរបស់បងផងដែល 🤵🏻 👰🏻 💕 💞 💞 អគុណសម្រាប់ការស្រលាញ់ និងផ្ដល់ភាពកក់ក្ដៅដល់អូនកន្លងមក អគុណដែលគោរពតាមពាក្យសន្យា និងអោយតម្លៃអូនជានិច្ច 💘 💘 💘 ហើយក៏អគុណដល់ប៉ាម៉ាក់ទាំងសងខាង ដែលអោយយើងមានថ្ងៃនេះ និងព្រមតាមបំណងប្រាថ្នារបស់យើងទាំងពីរនាក់ កូនពិតជាអគុណដល់ប៉ាម៉ាក់ទាំងសងខ...
លុយ..លុយ..លុយ!!!
# សមត្ថកិច្ចកម្ពុជាបង្ក្រាបបានលុយជា២លានដុល្លារទៀតហើយ !!! # ឃាត់ខ្លួនជនជាតិកូរ៉េខាងត្បូង២នាក់នៅព្រលានយន្តហោះអន្តរជាតិខេត្តសៀមរាប នាំចូលលុយជាង ២លានដុល្លារ ពីក្រុងហុងកុងកម្លាំងនគរបាលអន្តោប្រវេសន៍ប្រចាំនៅព្រលានយន្តហោះអន្តរជាតិខេត្តសៀមរាប បានឃាត់ខ្លួនជនជាតិកូរ៉េខាងត្បូង២នាក់ កាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៩ ដោយរឹបអូសយកដុល្លារ បានជាង២លានដុល្លារ។ ជនជាតិកូរ៉ែខាងត្បូងដែលរងការចាប់ខ្លួននោះ បានធ្វើដំណើរតាមជើងហោះហើរលេខ UO-706 (HKG-REP) មកពីទីក្រុងហុងកុង ប្រទេសចិន ពេលមកដល់ព្រលានយន្តហោះ កម្លាំងប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ បានសហការជាមួយកម្លាំងការិយាលយ័គយ និងរដ្ឋាករប្រចាំអាកាសយានដ្ឋានអន្តរជាតិសៀមរាប ក៏ឃាត់ជនជាតិកូរ៉េខាងត្បូចំនួន០២នាក់ នោះតែម្តង ជនជាតិកូរ៉េខាងត្បូងទាំង២នាក់នោះ ទី១/ឈ្មោះ YOON WONGI អាយុជាង៣០ឆ្នាំ និងទី២/ឈ្មោះ SONG HYUNHOO អាយុជាង៤0ឆ្នាំ។ បុរសបរទេសទាំង២នាក់នេះ បាននាំចូលប្រាក់ដុល្លារខុសច្បាប់ ចំនួន ២២០០០០០$ ពីទីក្រុងហុងកុង ប្រទេសចិន។ ក្នុងនោះរួមមាន ក្រដាស់ប្រាក់ ១០០$ ចំនួន ២១៩០០សន្លឹក និងក្រដាស់ប្រាក់ ៥០$ ចំនួន ២០០សន្លឹក។ យោងតាមបញ្ជារបស់នាយឧត្តមសេនីយ៍ អគ្គនាយកអន្តោប្រវេសន៍...


Comments
Post a Comment