អចលនទ្រព្យតាមផ្លូវជាតិលេខ៣កាន់តែត្រូវប៉ាន់ ខណៈផ្លូវជាតិនេះកំពុងពង្រីក
រដ្ឋាភិបាលកម្ពុជាកំពុងពង្រីកផ្លួវជាតិលេខ៣ ជាបួនគន្លង ក្រោយទទួលបានហិរញ្ញប្បទានពីរដ្ឋាភិបាលចិន ដោយពីរគន្លងទៅមកពីតំបន់រង្វង់មូលចោមចៅ ដល់តំបន់បែកគូសដែលជាតំបន់ផ្លូវបំបែករវាងផ្លូវឆ្ពោះ ទៅកាន់ខេត្តកំពត និងខេត្តកែប ហើយចាប់ពីចំណុចបែកគូសទៅកាន់កំពត គឺទំហំផ្លូវមាន៤គន្លង(២ទៅ និង២មក) ។
ដោយសារការពង្រីកផ្លូវរបស់រាជរដ្ឋា
អចលនទ្រព្យតាមផ្លូវជាតិលេខ៣កាន់តែត្រូវប៉ាន់ ខណៈផ្លូវជាតិនេះកំពុងពង្រីក
ភិបាល បានធ្វើឲ្យអ្នកជំនាញអចលទ្រព្យជាច្រើនបានជឿជាក់ថា ក្រោយពេលដែល ផ្លូវសក្តានុពល១នេះពង្រីករួចតម្លៃអចលនទ្រព្យនៅតាមដងផ្លូវនោះ កាន់តែមានតម្លៃថ្លៃឡើងព្រោះតំបន់ផ្លូវជាតិលេខ៣ ជាតំបន់អភិវឌ្ឍន៍ថ្មី បន្ទាប់ពីផ្លូវជាតិលេខ៤ ព្រោះទិសដៅនេះខ្សែចរន្តតភ្ជាប់ទៅ ខេត្តកែប និងកំពត ដែលជាការហៀចេញពីការអភិវឌ្ឍន៍នៅខេត្តព្រះសីហនុបច្ចុប្បន្ន។
អ្នកស្រី រចនី ហ្រ្គេស បានធ្លាប់ប្រាប់ Business Cambodia ផងដែរថា ការអភិវឌ្ឍន៍នៅលើផ្លូវជាតិនេះ អាចជាបុរី ផ្ទះល្វែងសម្រាប់រស់នៅ ឬប្រកបអាជីវកម្ម អាចជាតំបន់រមណីយដ្ឋាន ឬផ្ទះសម្រាប់លំហែកាយ ដោយសារតែបរិយាកាសផ្លូវជាតិលេខ ៣មានផាកសុខភាពល្អ អំណោយផលល្អ បន្ទាប់ពីពួកគាត់ ដើរលែងកម្សាន្តនៅតំបន់ខេត្តកំពត និងខេត្តកែបរួចមក។
ដោយមើលឃើញពីសក្តានុពលនៃតំបន់១នេះ ក្រុមហ៊ុនកូនខ្មែរ បានបោះទុនវិនិយោគបុរីហ្គ្រេន ផាក នៅតាមបណ្តោយផ្លូវជាតិលេខ៣ ដែលមានចម្ងាយប្រមាណតែ ២គីឡូម៉ែត្រ ពីគម្រោងស្ពានអាកាសចោមចៅ ដែល គម្រោងរបស់បុរីរួមមាន ផ្សារ សួនច្បារ ផ្លូវធំទូលាយ ជាមួយលំនៅស្ថាបមានផាសុខភាព សុវត្ថិភាព សោភ័ណ្ឌភាព រស់នៅប្រកបដោយភាពរីករាយ និងសុភមង្គល។
គួរជម្រាបផងដែរថា បុរីនឹងមានការបញ្ចុះតម្លៃរហូត 3000ដុល្លារ ព្រមទាំងមានបន្ថែមនូវកាដូ ជាច្រើនដូចជា៖ តូបផ្សារ ទូរទឹកកក រួមជាមួយរបស់អនុស្សាវរីយ៍ជាច្រើនទៀត ជាមួយការបង់រំលស់ ដោយឥតការប្រាក់ ព្រមទាំងទទួលបានប្លង់រឹងទៀតផង។





អចលនទ្រព្យតាមផ្លូវជាតិលេខ៣កាន់តែត្រូវប៉ាន់ ខណៈផ្លូវជាតិនេះកំពុងពង្រីក
ReplyDelete