ដំណឹងដែលអ្នកអាចមិនធ្លាប់បានដឹង ហើយគួរតែចែករំលែក
ដំណឹងដែលអ្នកអាចមិនធ្លាប់បានដឹង ហើយគួរតែចែករំលែក៖
ថ្ងៃនេះខ្ញុំសូមលើកយកសំនួរនិងចម្លើយបួនដែលបងប្អូនប្រជាពលរដ្ឋមួយចំនួនមិនដែលធ្លាប់ដឹងពាក់ព័ន្ធនឹងបញ្ហាខ្វះខាតអគ្គិសនីរបស់ប្រទេសកម្ពុជា ថៃ វៀតណាម និងឡាវ។ ដើម្បីយកមកប្រៀបធៀបគ្នា ថាតើប្រទេសមួយណាដែលកំពុងតែមានសក្តានុពលអគ្គិសនី និងមានភាពខ្វះខាតថាមពលអគ្គិសនីច្រើនជាងគេ?
១, តើបច្ចុប្បន្ននេះ កម្ពុជា មានបញ្ហាកង្វះខាត ថាមពលអគ្គិសនីប៉ុន្មាន? ដើម្បីបំពេញបន្ថែមតម្រូវការក្នុងស្រុក? ហេតុអ្វីបានខ្វះខាតថាមពល?
២, តើបច្ចុប្បន្ននេះ ថៃ មានកង្វះខាត ថាមពលអគ្គិសនីប៉ុន្មាន? ដើម្បីបំពេញបន្ថែមតម្រូវការក្នុងស្រុក? ហេតុអ្វីបានជា ថៃ ខ្វះខាតថាមពលច្រើនម្ល៉េះ?
៣, តើបច្ចុប្បន្ននេះវៀតណាមកំពុងតែខ្វះថាមពលអគ្គិសនីទេ? ហើយនឹងខ្វះក្នុងទំហំប៉ុន្មាននៅឆ្នាំបន្ទាប់?
៤, តើប្រទេសឡាវ ជាប្រទេសសម្បូរថាមពលឬយ៉ាងណា? ហើយនឹងលក់ថាមពលអគ្គិសនីរបស់ខ្លួនឲ្យប្រទេសណាខ្លះ?
មុននឹងខ្ញុំធ្វើការឆ្លើយសំនួរទាំងបីនេះជូនបងប្អូនប្រជាពលរដ្ឋបានជ្រាប ខ្ញុំសូមលើកយកទិដ្ឋភាពខ្លះៗ នៃវិស័យអគ្គិសនី ដើម្បីយកមកឆ្លុះបញ្ចាំង។
វិស័យអគ្គិសនី ត្រូវបានចាត់ទុកថាជាស្នូលនៃភាពមិនអាចខ្វះបាននៃការរស់នៅរបស់មនុស្ស ហើយក៏ជាដង្ហើមនៃការអភិវឌ្ឍលើគ្រប់វិស័យ ក្នុងប្រព័ន្ធសេដ្ឋកិច្ចជាតិ។ ប្រទេសនីមួយៗនៅលើពិភពលោកនេះ មានសក្តានុពលថាមពលអគ្គិសនីមិនដូចគ្នាឡើយ។ គេមិនអាចកំណត់បានថា ទាល់តែប្រទេសនោះធំ ឬជាប្រទេសអ្នកមានទើបសម្បូរអគ្គិសនីនោះទេ។ ហើយគេក៏មិនអាចវាយតម្លៃថាទាល់តែប្រទេសដែលមានភាពរីកចម្រើនផ្នែកសេដ្ឋកិច្ច និងធនធានមនុស្ស ទើបសម្បូរអគ្គិសនីក៏អត់ដែរ។
ប្រទេសមួយដែលសម្បូរទៅដោយថាមពលអគ្គិសនីគឺជាប្រទេសដែលភាគច្រើនលើសលប់មានអំណោយទានពីធម្មជាតិ ដូចជា ទីតាំងភូមិសាស្រ្តល្អ ខ្យល់អាកាសឬអាកាសធាតុល្អ មានវត្ថុធាតុដើមផលិតល្អ ជាពិសេសការចេះប្រើប្រាស់ធនធានមនុស្ស ដើម្បីដំណើរការក្នុងវិស័យថាមពល។
ជារឿងដែលខុសឆ្គងមួយ នៅពេលដែលអ្នកវាយតម្លៃទៅលើរាជរដ្ឋាភិបាលក្នុងប្រទេសមួយថា ខ្វះភាពជាអ្នកដឹកនាំ គ្មានទស្សនៈវិស័យ ចក្ខុវិស័យវែងឆ្ងាយ និងមិនមានទស្សនៈបែបនវានុវត្តន៍ ដើម្បីបង្កើតថ្មី។
ជាក់ស្តែងកម្ពុជា បានខិតខំកសាងប្រភពថាមពលមានទាំងប្រភព ធ្យូងថ្ម សូឡា ជាពិសេសវារីអគ្គិសនី ដែលត្រូវចំណាយពេលវេលាយ៉ាងហោចណាស់ពី៥ ទៅ១០ឆ្នាំមុន ដើម្បីសិក្សាពីទីតាំងភូមិសាស្រ្ត អាកាសធាតុ បរិស្ថាន និងការរស់នៅរបស់មនុស្ស និងសត្វនៅជុំវិញ។
នៅពេលដែលរាជរដ្ឋាភិបាលកម្ពុជា ចង់ជំនះកសាងប្រភពឲ្យបានច្រើនដើរដោយវារីអគ្គិសនី ដែលជាប្រភពមានស្ថិរភាពជាងប្រភពថាមពលផ្សេងៗនោះ បែរជាមានការតវ៉ាពីក្រុមប្រឆាំង អង្គការក្រៅរាជរដ្ឋាភិបាលមួយចំនួន ថាជាការបំពុលបរិស្ថាន កាប់ព្រៃ ចាប់សត្វ បណ្តេញប្រជាពលរដ្ឋពីលំនៅដ្ឋានទៅវិញ។ នៅពេលដែលកម្ពុជា ចាប់ផ្តើមកសាងហេដ្ឋារនាសម្ព័ន្ធខ្សែបណ្តាញជាតិបញ្ជូនតង់ស្យុងខ្ពស់ទៅប្រទេសជិតខាង ដើម្បីទិញថាមពលបន្ថែម គេថាកម្ពុជាខ្វះសមត្ថភាពផលិតថាមពល ខ្ចីដង្ហើមគេដក គ្មានភាពជាម្ចាស់លើវិស័យថាមពល។ នៅពេលដែលខ្វះខាត ថាមពល គេថាគ្មានសមត្ថភាព គ្មានយុត្តសាស្ត្រ ទស្សនៈវស័យ ចក្ខុុវិស័យវែងឆ្ងាយ មិនគិតទុកមុន។
តើនឹងមានរឿងអ្វីកើតឡើងប្រសិនបើនៅតែមានការរារាំង ការតវ៉ា ការយកភក្តីភាព ស្នេហាក្លែងក្លាយចំពោះបរិស្ថាន ធ្វើជាឧបសគ្គក្នុងការអភិវឌ្ឍលើវិស័យអគ្គិសនីបែបនេះទៀត? ជាការពិតណាស់ថា ការរាំងស្ទះលើវិស័យអគ្គិសនី នឹងកើតមានឡើង សេដ្ឋកិច្ចជាតិមិនអាចទៅមុខលឿន ការរស់នៅរបស់ប្រជាពលរដ្ឋជួបការលំបាកដូចអ្វីដែលយើងកំពុងតែឃើញស្រាប់។
ខាងក្រោមនេះជាចម្លើយដែលបងប្អូនមួយចំនួនមិនបានដឹង ហើយនឹកស្មានមិនដល់តម្រូវការថាមពល៖
១, ប្រទេសកម្ពុជាមកដល់បច្ចុប្បន្ននេះបន្ទាប់ពីបានខិតខំជន្នះរាល់ឧសគ្គ និងការតស៊ូដ៏ស្វិតស្វាញ យើងបានសាងសង់ប្រភព វារីអគ្គិសនីធំៗ មានចំនួន7ដូចជា:
1. វារីអគ្គិសនីគិរីរម្យ1 (12មេហ្គាវ៉ាត់)
2. វារីអគ្គិសនីកំចាយ (194.1មេហ្គាវ៉ាត់)
3. វារីអគ្គិសនីគិរីរម្យ3 (18មេហ្គាវ៉ាត់)
4.វារីអគ្គិសនីស្ទឹង អាតៃ (120មេហ្គាវ៉ាត់)
5.វារីអគ្គិសនី តាតៃ(246មេហ្គាវ៉ាត់)
6.វារីអគ្គិសនីឫស្សីជ្រុំក្រោម 338មេហ្គាវ៉ាត់ និង
7. វារីសេសានក្រោម២ មានអនុភាពសរុប ៤០០មេហ្គាវ៉ាត់។ វារីអគ្គិសនីធុនតូច មាន3បន្ថែមដូចជា៖ 1.វារីអគ្គិសនី អូជុំ1 260KW រតនគីរី 2.វារីអគ្គិសនី អូជុំ2 អានុភាព 960KW រតនគីរី 3.វារីអគ្គិសនីនៅមណ្ឌលគីរី អានុភាព370KW។ បូកនឹងប្រភពផ្សេងៗទៀតដូចជាដុតធ្យូងថ្ម ដុតប្រេង ថាមពលកកើតឡើងវិញ សូឡា និងពីប្រភពផ្ទាល់ខ្លួនរបស់អ្នកចែកចាយសរុបច្រើនជាង2,201.93 MW យោងតាមទិន្នន័យនៃប្រភពអគ្គិសនី ក្នុងផែនការឆ្នាំ2018។ ចំណែកឯការនាំចូលប្រភពអគ្គិសនីពីប្រទេសជិតខាង ដូចជាពីថៃត្រឹមតែ135.50 MW។ ពីវៀតណាម ត្រឹមតែ277MW និងពីឡាវ ត្រឹមតែ4 MW សម្រាប់ផែនការឆ្នាំ២០១៨ សរុបស្មើនឹង416.50MWប៉ុណ្ណោះ។ ហើយកំពុងតែបង្កើនប្រភពបន្ថែមទៀតជាបន្តបន្ទាប់។
1. វារីអគ្គិសនីគិរីរម្យ1 (12មេហ្គាវ៉ាត់)
2. វារីអគ្គិសនីកំចាយ (194.1មេហ្គាវ៉ាត់)
3. វារីអគ្គិសនីគិរីរម្យ3 (18មេហ្គាវ៉ាត់)
4.វារីអគ្គិសនីស្ទឹង អាតៃ (120មេហ្គាវ៉ាត់)
5.វារីអគ្គិសនី តាតៃ(246មេហ្គាវ៉ាត់)
6.វារីអគ្គិសនីឫស្សីជ្រុំក្រោម 338មេហ្គាវ៉ាត់ និង
7. វារីសេសានក្រោម២ មានអនុភាពសរុប ៤០០មេហ្គាវ៉ាត់។ វារីអគ្គិសនីធុនតូច មាន3បន្ថែមដូចជា៖ 1.វារីអគ្គិសនី អូជុំ1 260KW រតនគីរី 2.វារីអគ្គិសនី អូជុំ2 អានុភាព 960KW រតនគីរី 3.វារីអគ្គិសនីនៅមណ្ឌលគីរី អានុភាព370KW។ បូកនឹងប្រភពផ្សេងៗទៀតដូចជាដុតធ្យូងថ្ម ដុតប្រេង ថាមពលកកើតឡើងវិញ សូឡា និងពីប្រភពផ្ទាល់ខ្លួនរបស់អ្នកចែកចាយសរុបច្រើនជាង2,201.93 MW យោងតាមទិន្នន័យនៃប្រភពអគ្គិសនី ក្នុងផែនការឆ្នាំ2018។ ចំណែកឯការនាំចូលប្រភពអគ្គិសនីពីប្រទេសជិតខាង ដូចជាពីថៃត្រឹមតែ135.50 MW។ ពីវៀតណាម ត្រឹមតែ277MW និងពីឡាវ ត្រឹមតែ4 MW សម្រាប់ផែនការឆ្នាំ២០១៨ សរុបស្មើនឹង416.50MWប៉ុណ្ណោះ។ ហើយកំពុងតែបង្កើនប្រភពបន្ថែមទៀតជាបន្តបន្ទាប់។
ហើយថ្មីៗនេះ ដោយសារតម្រូវការថាមពលមានការកើនឡើងខ្ពស់ជាងមុនដោយសារវិស័យផ្សេងៗមានការរីកចម្រើនយ៉ាងគំហុកក្នុងឆ្នាំ២០១៨នេះ និងដោយសារ
អាកាសធាតុក្តៅហួតហែងខ្លាំង គ្មានប្រភពទឹកផលិតថាមពល យើងបានទិញអគ្គិសនីបន្ថែមពីថៃ80MW និងឡាវ10MW បន្ថែម។ ដោយសារតែវៀតណាមខ្វះថាមពលដែរ មិនអាចលក់ឲ្យកម្ពុជាបាន។ សរុបទៅ ការទិញថាមពលពីប្រទេសជិតខាងមិនដល់600MW ផង។ ចាំពិនិត្យមើលប្រទេសពីរផ្សេងទៀតខ្វះខាតជាងកម្ពុជាប៉ុន្មាន?
អាកាសធាតុក្តៅហួតហែងខ្លាំង គ្មានប្រភពទឹកផលិតថាមពល យើងបានទិញអគ្គិសនីបន្ថែមពីថៃ80MW និងឡាវ10MW បន្ថែម។ ដោយសារតែវៀតណាមខ្វះថាមពលដែរ មិនអាចលក់ឲ្យកម្ពុជាបាន។ សរុបទៅ ការទិញថាមពលពីប្រទេសជិតខាងមិនដល់600MW ផង។ ចាំពិនិត្យមើលប្រទេសពីរផ្សេងទៀតខ្វះខាតជាងកម្ពុជាប៉ុន្មាន?
២, ប្រទេសថៃ បច្ចុប្បន្ននេះបានបង្កើនការទិញអគ្គិសនីពី 7,000MW តាំងពីឆ្នាំ២០០៧ មក នឹងបន្ថែមការទិញដល់ទៅ 9,000 មេហ្កាវ៉ាត់ពីប្រទេសឡាវនៅឆ្នាំមុន ដើម្បីធានាការផ្គត់ផ្គង់បានគ្រប់គ្រាន់និងឆ្លើយតបទៅនឹងតម្រូវការដែលកំពុងកើនឡើង។ កិច្ចព្រមព្រៀងទិញអគ្គិសនីមួយត្រូវបានចុះហត្ថលេខាកាលពីថ្ងៃអង្គារក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីថៃលោកប្រាយុទ្ធចាន់អូចា ទៅកាន់នាយករដ្ឋមន្ត្រីឡាវ Thongloun Sisoulith ខណៈពេលចូលរួមកិច្ចប្រជុំកំពូលអាស៊ាននិងលើកទី 29 និងកិច្ចប្រជុំពាក់ព័ន្ធចាប់ពីថ្ងៃទី 6 ដល់ថ្ងៃទី 8 ខែកញ្ញា ឆ្នាំ2016 នៅទីក្រុងវៀងចន្ទន៍។ យោងតាមគេហទំព័រការសែត The Nation Thailand Portal របស់ប្រទេសថៃ។ នៅឆ្នាំ2019 នេះប្រទេសថៃ នឹងបន្ថែមនូវការទិញថាមពលពីប្រទេសឡាវជាបន្តបន្ទាប់ទៀត។ បើធៀបនឹងកម្ពុជា ថៃខ្វះខាតថាមពលច្រើនជាងកម្ពុជា រាប់ពាន់ដង។
៣, ប្រទេសវៀតណាម ការប្រើប្រាស់អគ្គិសនីនៅវៀតណាមបានកើនឡើងយ៉ាងឆាប់រហ័សក្នុងប៉ុន្មានឆ្នាំកន្លងមកដោយសារកំណើនសេដ្ឋកិច្ច និងការពង្រីកឧស្សាហកម្មផលិតកម្ម។ ការបង្កើនការប្រើប្រាស់ថាមពលនៅវៀតណាមកំពុងបង្វែរសេដ្ឋកិច្ចថ្មីនេះពីប្រទេសនាំចេញអគ្គិសនី ទៅជាអ្នកនាំចូលអគ្គិសនីវិញ។ ទិន្នន័យដែលផ្តល់ដោយរដ្ឋាភិបាលវៀតណាមបានបង្ហាញថាការនាំចូលថាមពលរបស់ប្រទេសនេះត្រូវបានគេព្យាករណ៍ថានឹងកើនឡើង 37,5 ភាគរយនៅឆ្នាំ 2025 និង 58,5 ភាគរយនៅឆ្នាំ 2035 ។ ការកើនឡើងនៃការប្រើប្រាស់នេះមានន័យថាវៀតណាមកំពុងស្វែងរកលទ្ធភាពនៃការនាំចូលអគ្គិសនីពីប្រទេសឡាវ។ ប្រធានក្រុមហ៊ុនឡាវលោក Phongsavath Senaphuan និងជាប្រធាន EVN លោកដួងក្វាងថាញ់បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់ដោយមានវត្តមានរបស់នាយករដ្ឋមន្រ្តី Thongloun Sisoulith និងលោកនាយករដ្ឋមន្រ្តីវៀតណាមង្វៀនស្វឹនភុក។ ក្រុមហ៊ុន EVN អំពីការវិនិយោគលើការកសាងខ្សែបញ្ជូនអគ្គិសនីពី 500 ទៅ 1.000 គីឡូម៉ែត្រដែលតភ្ជាប់ខេត្តឡាវភាគខាងជើងទៅព្រំដែនវៀតណាម។ នៅពេលដែលវាដំណើរការខ្សែបញ្ជូននឹងជួយសម្រួលដល់ការនាំចេញអគ្គិសនី 5,000 មេហ្កាវ៉ាត់ដែលផលិតដោយរោងចក្រថាមពលនានានៅឡាវចូលទៅវៀតណាម។ យោងតាមប្រភពការសែត VientniaenTimes ចុះថ្ងៃទី9 មេសា ឆ្នាំ2018។
៤, ប្រទេសឡាវ ជាប្រទេសមួយក្នុងចំណោមអ្នកចូលរួមចំណែកដល់កំណើនលូតលាស់យ៉ាងឆាប់រហ័សរបស់ប្រទេសគឺការពង្រីកផ្នែកថាមពលរបស់ខ្លួនដែលគួរឱ្យកត់សម្គាល់គឺវិស័យវារីអគ្គិសនី។ ដោយសារដីភូមិសាស្រ្តរបស់ឡាវផ្តល់នូវលក្ខខណ្ឌល្អសម្រាប់ថាមពលវារីអគ្គិសនី។ ប្រទេសនេះប្រឈមនឹងខ្យល់មូសុងពីទិសដៅពីរខុសគ្នាពីឈូងសមុទ្រថៃនិងឈូងសមុទ្រតុងកឹងដែលធ្វើឱ្យមានភ្លៀងធ្លាក់ខ្លាំងនិងអំណោយផលសម្រាប់ការផលិតវារីអគ្គិសនី។ ទន្លេមេគង្គដែលហូរកាត់ប្រទេសឡាវនិងដើរតួជាព្រំប្រទល់ធម្មជាតិរវាងឡាវនិងថៃគឺជាប្រភពដ៏សំខាន់មួយពីប្រភពថាមពលដែលទាញចេញជាប្រភពថាមពល។ យោងទៅតាមក្រសួងថាមពលនិងរ៉ែប្រទេសឡាវមានទំនប់វារីអគ្គិសនីប្រហែល 18.000 មេហ្កាវ៉ាត់ដោយមិនរាប់បញ្ចូលខ្សែបន្ទាត់មេគង្គ។ ក្នុងនេះ 12.500 ម៉េហ្គាវ៉ាត់ដែលបានមកពីបឹងទន្លេមេគង្គសំខាន់ៗខណៈដែលនៅសេសសល់គឺមកពីអាងទន្លេមេគង្គតូចឬអាងទន្លេមេគង្គ។ មហិច្ឆតារបស់ឡាវដែលជា "អាគុយអាស៊ីអាគ្នេយ៍" អាចមានប្រសិទ្ធិភាពប្រសិនបើពួកគេអាចគ្រប់គ្រងសក្តានុពលថាមពលវារីអគ្គិសនីបានពេញលេញ។ នៅឆ្នាំ 2020 ដោយរំពឹងថានឹងនាំចេញទិន្នផល 75% នៃទិន្នផលទៅកាន់ប្រទេសថៃវៀតណាម, សិង្ហបុរីនិងម៉ាឡេស៊ី។ ទោះបីជាគេសង្កេតឃើញថាអាចមានផលប៉ពាល់ដល់បរិស្ថាន តែឡាវនៅតែបង្កើនប្រភពវារីដដែល។
គេថាកម្ពុជា អន់ខ្សោយណាស់ដែលទិញថាមពលអគ្គិសនីពីប្រទេសជិតខាង ខ្ញុំថាកម្ពុជាមិនអន់ទេ បើកម្ពុជាអន់ខ្សោយ ចុះប្រទេសជិតខាងយើងដែលទិញថាមពលពីប្រទេសផ្សេងទៀតហើយមានទំហំធំជាងយើងរាប់ពាន់ដង។ តើអន់ខ្សោយជាងយើងប៉ុន្មានដងទៅ? សូមពិចារណារចំពោះបញ្ហានេះ។
ប្រភពអត្ថបទ (លី សំណាង)
#EDC #អគ្គិសនីកម្ពុជា
ប្រភពឯកសារយោង
-http://www.nationmultimedia.com/…/Thailand-signs-up-for-mor…
-http://asianews.eu/…/vietnam-purchase-more-electricity-laos…
-http://nangluongvietnam.vn/…/the-vietnam-and-laos-agreed-in…
-https://theaseanpost.com/article/laos-hydropower-ambitions ។ សូមអរគុណ
#EDC #អគ្គិសនីកម្ពុជា
ប្រភពឯកសារយោង
-http://www.nationmultimedia.com/…/Thailand-signs-up-for-mor…
-http://asianews.eu/…/vietnam-purchase-more-electricity-laos…
-http://nangluongvietnam.vn/…/the-vietnam-and-laos-agreed-in…
-https://theaseanpost.com/article/laos-hydropower-ambitions ។ សូមអរគុណ







Comments
Post a Comment