#ស៊ូរៀបការយឺត ប្រសើរជាងរៀបការខុសអ្នកដែលបោះបង់យើងមាន័យថាគេគ្មានសំណាងបានយើង
#ស៊ូរៀបការយឺត ប្រសើរជាងរៀបការខុស!!
#អ្នកដែលបោះបង់យើងមាន័យថាគេគ្មានសំណាងបានយើង។
#statusគ្រូខ្មែរ។
ចាប់ពីឆ្នាំ2005មក ខ្ញុំធ្លាប់ជួបបរាជ័យរឿងគូស្រករស្ទើរតែជិត10ដងមកហើយ។ពេលខ្លះខ្ញុំពេញចិត្តគេ តែគេ

បដិសេធ។ពេលខ្លះទៀតគេស្រលាញ់ខ្ញុំតែខ្ញុំមិនពេញចិត្តគេ។ខ្លះទៀតពួកយើងត្រូវគ្នាតែចាស់ៗជំទាស់។ពេលខ្លះចាស់ៗពេញចិត្តតែខ្ញុំប្រកែក។
បរាជ័យជាបន្តបន្ទាប់ច្រើនឆ្នាំជាប់ៗគ្នា ធ្វើអោយខ្ញុំចាប់ផ្តើមបាក់ទឹកចិត្ត តូចចិត្ត ឈឺចាប់យ៉ាងខ្លាំង។ខ្ញុំចាប់

ផ្តើមពិចារណានិងសួរខ្លួនឯងថា តើមកពីខ្ញុំមានចំណុចខ្វះខាតច្រើនពេកទេដឹង?ឬមួយមកពីខ្ញុំដាក់លក្ខខណ្ឌខ្ពស់ពេក?
ខ្ញុំចាប់ផ្តើមបន្ទន់ឥរិយាបថ😆ភាពមោទនៈចំពោះខ្លួនឯង ចាប់ផ្តើមបាត់បង់ម្តងបន្តិចៗ។ចិត្តដែលធ្លាប់ប៉ងស្រម៉ៃថាបាននារីល្អម្នាក់ដែលមានលក្ខខណ្ឌគ្រប់គ្រាន់ត្រូវបានរលាយ។

😂🤣😅
វ័យកាន់តែជ្រ ការងារកាន់តែច្រើន ភាពធុញទ្រាន់នឹងភាពឯកាចាប់ផ្តើមកើតមានជារៀងរាល់ថ្ងៃ។ សំនួរមួយដែលធុញបំផុតនិងពិបាកឆ្លើយបំផុតគឺ"ពេលណារៀបការ?ឬពេលណាយកប្រពន្ធ?"
😊😚☺
ស្ថិតក្នុងស្ថានភាពបែបនេះខ្ញុំពិតជាចង់រៀបការណាស់អោយខាងតែបាន ទោះនារីបែបណាក៏ដោយក៏ខ្ញុំមិន

ប្រកាន់ដែរ។មានក្រ សខ្មៅ ឬអតីតកាលបែបណាមិនសំខាន់ សំខាន់អោយតែគេស្រលាញ់ខ្ញុំគឺគ្រប់គ្រាន់ហើយ។ឱ!

ទេវតាលោកអើយ!!!ហេតុអីអយុត្តិធម៌ចំពោះខ្ញុំម៉្លេះ?ខ្ញុំជោគជ័យគ្រប់បែបយ៉ាងទាំងការសិក្សា និងការងារជាដើម ហេតុអីគ្រាន់តែនារីធម្មតាម្នាក់ខ្ញុំរកពុំបាន?ខ្ញុំពិតជាឈឺចាប់ណាស់។

ថ្ងៃទី24/10/2018ជាថ្ងៃដែលធ្វើអោយជីវិតខ្ញុំចាប់ផ្តើមមានរស្មីនិងក្តីសង្ឃឹមឡើងវិញ។ទេវតាបានកំណត់អោយខ្ញុំជួបនារីម្នាក់ដែលល្អហួសពីការរំពឹងទុក។ក្នុងចិត្តខ្ញុំ នាងជានារីម្នាក់ដែលល្អគ្រប់យ៉ាង ល្អរកកន្លែងទាស់ចិត្តពុំបាន។រូបសម្បត្តិ ចរិយាសម្បត្តិ ស្ថានភាពគ្រួសារ ឪពុកម្តាយនាង បងប្អូននាង ពិតជាត្រូវចិត្តខ្ញុំណាស់។
🤗ថ្ងៃទី09/11/2018ពួកយើងក៏ក្លាយជាគូដណ្តឹងនឹងគ្នា។តាំងពីស្គាល់គ្នារហូតមកដល់ថ្ងៃនេះពួកយើងពុំដែលឈ្លោះគ្នាឬអន់ចិត្តនឹងគ្នាម្តងឡើយ ហើយនាងក៏ពុំដែលធ្វើអោយខ្ញុំទាស់ចិត្តម្តងណាដែរ។ក្តីស្រលាញ់របស់ខ្ញុំចំពោះនាងចាប់ផ្តើមពី0%ឡើងដល់100% ពុំមែនដូចពាក្យគេនិយាយលេងថាមនុស្សប្រុសស្រលាញ់មនុស្សស្រីពី100%ចុះដល់0%ឡើយ។

ថ្ងៃស្អែក(16/02/2019)ជាថ្ងៃចូលរោងជ័យរបស់ពួកយើងទាំងពីរ។បងពិតជាអរគុណអូនណាស់ដែលចូលមកថែរក្សា ស្អំបេះដូងធ្លុះធ្លាយរបស់បង។បងពិតជាស្រលាញ់អូនណាស់លើសពីអ្វីដែលបងធ្លាប់និយាយទៅទៀត។

បងក៏សូមសន្យាធ្វើជាប្តីល្អ!ស្រលាញ់អូន!ថ្នាក់ថ្នមអូន!ធ្វើអោយអូនក្លាយជានារីដែលមានសំណាងបំផុត

ចុងក្រោយក៏សូមអរគុណចំពោះនារីពីរបីនាក់ដែលបានបោះបង់ខ្ញុំនិងបដិសេធខ្ញុំ រហូតផ្តល់ឱកាសអោយខ្ញុំបានជួបប្រពន្ធម្នាក់ដ៏ល្អបំផុត។#Take me to your heart

Comments
Post a Comment