Posts

លុយ..លុយ..លុយ!!!

Image
# សមត្ថកិច្ចកម្ពុជាបង្ក្រាបបានលុយជា២លានដុល្លារទៀតហើយ !!!  # ឃាត់ខ្លួនជនជាតិកូរ៉េខាងត្បូង២នាក់នៅព្រលានយន្តហោះអន្តរជាតិខេត្តសៀមរាប  នាំចូលលុយជាង ២លានដុល្លារ ពីក្រុងហុងកុងកម្លាំងនគរបាលអន្តោប្រវេសន៍ប្រចាំនៅព្រលានយន្តហោះអន្តរជាតិខេត្តសៀមរាប បានឃាត់ខ្លួនជនជាតិកូរ៉េខាងត្បូង២នាក់ កាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៩ ដោយរឹបអូសយកដុល្លារ បានជាង២លានដុល្លារ។ ជនជាតិកូរ៉ែខាងត្បូងដែលរងការចាប់ខ្លួននោះ បានធ្វើដំណើរតាមជើងហោះហើរលេខ UO-706 (HKG-REP) មកពីទីក្រុងហុងកុង ប្រទេសចិន ពេលមកដល់ព្រលានយន្តហោះ កម្លាំងប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ បានសហការជាមួយកម្លាំងការិយាលយ័គយ និងរដ្ឋាករប្រចាំអាកាសយានដ្ឋានអន្តរជាតិសៀមរាប ក៏ឃាត់ជនជាតិកូរ៉េខាងត្បូចំនួន០២នាក់ នោះតែម្តង ជនជាតិកូរ៉េខាងត្បូងទាំង២នាក់នោះ ទី១/ឈ្មោះ YOON WONGI អាយុជាង៣០ឆ្នាំ និងទី២/ឈ្មោះ SONG HYUNHOO អាយុជាង៤0ឆ្នាំ។ បុរសបរទេសទាំង២នាក់នេះ បាននាំចូលប្រាក់ដុល្លារខុសច្បាប់ ចំនួន ២២០០០០០$ ពីទីក្រុងហុងកុង ប្រទេសចិន។ ក្នុងនោះរួមមាន ក្រដាស់ប្រាក់ ១០០$ ចំនួន ២១៩០០សន្លឹក និងក្រដាស់ប្រាក់ ៥០$ ចំនួន ២០០សន្លឹក។ យោងតាមបញ្ជារបស់នាយឧត្តមសេនីយ៍ អគ្គនាយកអន្តោប្រវេសន៍...

ឯកឧត្តម យន្ត មីន បានស្នើលាលែងចេញពីអភិបាលខេត្តព្រះសីហនុ

Image
ភ្នំពេញ ឯកឧត្តម យន្ត មីន បានព្រមទទួលកំហុស ហើយព្រមចុះចេញពីតំណែងជាអភិបាលខេត្តព្រះសីហនុហើយ នៅមុននេះបន្តិច បើយោងតាមផេក Facebook Page  ផ្លូវការ សម្តេចអគ្គសេនាបតីតេជោហ៊ុន សែន បានបង្ហោះសារមួយដែលមានខ្លឹមសារដូចខាងក្រោមថា " ក្នុងពេលបំពេញការងារនៅខេត្តព្រះ សីហនុ ឯកឧត្តម យន្ត មីន អភិបាលខេត្ត ព្រះសីហនុបានទទួលស្គាល់កំហុសលើ ការគ្រប់គ្រងក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ដែលបណ្តាលអោយមានរឿងឈឺចាប់ កើតឡើង។គាត់បានស្នើមកខ្ញុំដើម្បី លាលែងចេញពីអភិបាលខេត្តព្រះសីហនុ។ ខ្ញុំបានយល់ព្រមអោយគាត់លាលែងនិង បានពិភាក្សាជាមួយ សម្តេច ស ខេង យក ឯកឧត្តម គួច ចំរើន ពីអភិបាលខេត្តកំពង់ចាម មកធ្វើជាអភិបាលខេត្តព្រះសីហនុ វិញ។ទោះជាមានការរៀបចំបែបនេះក៏ដោយក៏ ឯកឧត្តម យន្ត មីន នៅបន្តដឹកនាំ យុទ្ធនាការរុករកនិងសង្រ្គោះតទៅទៀត រហូតចប់កិច្ចការនិងអភិបាលខេត្តថ្មីចូល កាន់តំណែង។ ខ្ញុំក៏សូមបញ្ជាក់ថាថ្ងៃនេះខ្ញុំបានសម្រេច ចិត្តដក ឯកឧត្តម ញឹម វណ្ណដា ចេញពីតំណែងជាទេសរដ្ឋមន្ត្រីនិងជាអនុប្រធាន ទី១នៃគណៈកម្មាធិការជាតិគ្រប់គ្រង គ្រោះមហន្តរាយដោយមូលហេតុខ្វះការ ទទួលខុសត្រូវនិងភូតភរ៕

ខ្ញុំចង់ប្រឡងធ្វើមន្រ្តីក្របខណ្ឌរដ្ឋតើខ្ញុំត្រូវត្រៀមអ្វីខ្លះ?

Image
#១.  # តាមដានព័ត៌មាននានាដែលទាក់ទងនឹងការប្រកាសជ្រើសរើស -អ្នកអាចស្វែងរកដំណឹងប្រកាសនេះនៅតាមក្រសួង ឬស្ថាប័ននានា ដែលជាទូទៅគេបិទនៅក្តាខៀនព័ត៌មាន របស់ក្រសួងនីមួយៗ ឬ ទំព័រហ្វេសប៊ុកក្រសួងមុខងារសាធារណៈ ឬតាមទំព័រ ហ្វេសប៊ុកក្រសួងទាំងនោះ -តាមដានគេហទំព័រ របស់ក្រសួងនានា (ជាទូទៅ គេប្រកាសរើសចាប់ពីដើមខែមីនាឆ្នាំដល់ចុងខែតុលា) -សាកសួរព័ត៌មានពីអ្នកដែលយើងស្គាល់ស្គាល់ ឬអ្នកដែលធ្វើការនៅក្រសួងទាំងនោះ -តាមដានគម្រោងជ្រើសរើសមន្រ្តីរាជការប្រចាំឆ្នាំដែលផ្សព្វផ្សាយដោយក្រសួងមុខងារសាធារណៈ ដែលមានបង្ហាញពីខែដែលក្រសួងនីមួយៗជ្រើសរើស ចំនួនមន្រ្តីដែលត្រូវជ្រើសរើស -ក្របខណ្ឌប្រឡងជាទូទៅមាន "ក" និង "ខ" ដែល "ក" សម្រាប់អ្នកមានសញ្ញាបត្របរិញ្ញាបត្រឡើងទៅ "ខ" សម្រាប់អ្នកមានបរិញ្ញាបត្ររង ឬកំពុងរៀនចាប់ពីឆ្នាំទី២ឡើងទៅ(ត្រូវបញ្ញាក់ពីសាលា) -អាយុអ្នកអាចប្រឡងបានហើយឬនៅ? (មានបរិញ្ញាបត្រ អាយុតិចជាង ៣៥ឆ្នាំទើបមានសិទ្ធិដាក់ពាក្យប្រឡងយកក្របខណ្ឌ "ក"បាន) -ជំនាញរបស់អ្នក(សញ្ញាបត្រ) អាចដាក់ប្រឡងក្រសួងទាំងនោះបានឬទេ? #២.  # រៀបចំឯកសារឲ្យបានគ្រប់គ្រាន់និងទាន់ពេលវេលា -ទៅរកទិញពាក្យសុំសិទ្ធិប្រឡងឲ្យកាន់តែល...
Image
មកស្គាល់ជំនាញចំណូលខ្ពស់ទាំង ៥ ដែលបច្ចុប្បន្នកំពុងតែត្រូវប៉ាន់នៅស្រុកខ្មែរ! តើអ្វីទៅជាជំនាញចំណូលខ្ពស់? តើជំនាញដែលកំពុងត្រូវប៉ាន់ក្នុងទីផ្សារកម្ពុជាបច្ចុប្បន្នមានអ្វីខ្លះ?ជំនាញចំណូលខ្ពស់ជំនាញដែលបុគ្គលជោគជ័យ ពិេសសអ្នកមានៗភាគច្រើនបានប្រើវាដើម្បីរលាស់ខ្លួនចេញពីភាពក្រីក្រ។ ជំនាញចំណូលខ្ពស់នេះដែលត្រូវបានគេដឹងថាពួកអ្នកមានភាគច្រើនតែងតែប្រើវាយកមកធ្វើជាឈ្នាន់ ដើម្បីឲ្យពួកគាត់មានចំណូលខ្ពស់។ បើតាមប្រសាសន៍ របស់ស្ថាបនិកនិងនាយកប្រតិបត្ដិក្រុមហ៊ុនសារពត៌មាន Business Cambodia លោក សំ កុសល បានឲ្យដឹងថាប្រសិនលោកអ្នកមានជំនាញចំណូលខ្ពស់ទាំងនេះ លោកអ្នកមិនត្រឹមតែមានប្រាក់ចំណូលក៏ដូចជាប្រាក់ខែខ្ពស់នោះទេ ប៉ុន្ដែអ្នកក៏អាចប្រើវាដើម្បីបូកផ្សំជាមួួយជំនាញដែលលោកអ្នកកំពុងបំរើការងារនៅតាមស្ថាប័នថែមទៀតផង។ ខាងក្រោមនេះគឺជាជំនាញចំណូលខ្ពស់ទាំងប្រាំ ដែលជួួយលោកអ្នកឲ្យលុយបានច្រើន និងមានចំណូលខ្ពស់ថែមទៀតផង។ ជំនាញទាំងនោះរួមមាន៖  ១.ជំនាញលក់ ជំនាញលក់គឺជាជំនាញដែលលោកអ្នកគួរតែយកដាក់ខ្លួនមិនថាអ្នក កំពុងនៅរៀននៅផ្នែក កសិកម្ម វិទ្យាសាស្រ្ដ ឬសង្គមសាស្រ្ដក៏ដោយ និយាយរួមទៅរៀនខាងផ្នែកអ្វីក៏ដោយ ក៏លោកអ្នកគួរមានជំនាញលក់នេះក្នុងខ...

គិតខ្លីម្លេះពៅ ??យុវជនជានិស្សិតបញ្ចប់បរិញ្ញាប័ត្រនៅក្រៅប្រទេសម្នាក់

Image
ភ្នំពេញ ៖ យុវជនជានិស្សិតបញ្ចប់បរិញ្ញាប័ត្រនៅក្រៅប្រទេសម្នាក់ ខូចចិត្តព្រោះភ្លើងប្រច័ណ្ឌជាមួយសង្សារ ដាច់ចិត្តបញ្ចប់ជីវិតដោយចងកសម្លាប់ខ្លួនទាំងនៅវ័យក្មេង ចោលសង្សារ ចោលក្រុមគ្រួសារ បង្កឲ្យភ្ញាក់ផ្អើល កាលពីវេលាម៉ោង៣ព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៩ នៅក្នុងបន្ទប់ផ្ទះលេខ៤០៨ ផ្លូវលំ ក្រុម៥ ក្នុងភូមិព្រៃព្រីងជើង សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ ។ យុវជនខាងលើឈ្មោះ ម៉ម ភក្ត្រា អាយុ២៤ឆ្នាំ ជានិស្សិតបញ្ចប់បរិញ្ញាប័ត្រនៅប្រទេស ញ៉ូសុីលេន ផ្នែកខាង ប្លង់និង ដឺគ័រ មានបងប្អូនប្រុស២នាក់ យុវជនខាងលើជាកូនទី២ រស់នៅផ្ទះកើតហេតុ ។ តាមប្រភពពីក្រុមគ្រួសារ បានឲ្យដឹងថា យុវជនរងគ្រោះ បានស្រឡាញ់គ្នាជាគូរសង្សារជាមួយនារីម្នាក់ ឈ្មោះជ័យ សុខស្រីនាថ អាយុ១៩ឆ្នាំ មានទីលំនៅ ភូមិបុរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។ ប្រភពបន្តទៀតថា អស់រយៈពេល៦ខែមកហើយ ក្រោយពីពួកគេទាំង២នាក់ស្រឡាញ់គ្នា តែសម្ព័ន្ធភាពស្នេហ៍ ហាក់ដូចជាមិនចុះសម្រុងគ្នា ដោយសារភាគីខាងយុវជន មានចិត្តមួយប្រចែប្រច័ណ្ឌច្រើន ឈ្លោះគ្នាជាញឹកញ៉ាប់ រហូតមកដល់យប់ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៩នេះ មុនកើតហេតុ ពួកគេទាំង២នាក់ លេងឆាត ដោយប្រើវីដេអូខលជាមួយគ្នា ដោយសារអំណាចនៃចិត្តផ្ទុកពេញ...

សូមជំរាបដល់លោករិទ្ធី អ្នកសារពត៏មានហង្សមាសដ៏ល្បីល្បាញ

Image
មុននេះបន្ទិចមាន គ្រោះថ្នាក់ចរាចរណ៍ ឡានធំនេះបានបុកម៉ូតូជនរងគ្រោះរងរបួសធ្ងន់ប្រហែលជាត្រូវកាត់ ជើងចោលក្នុងនេាះគណនី facebook Name Rithy Hangmeas បានសរសសេរថា  ជាប់ចរាចរនៅស្ពានខេត្តកំពតជាង៣ម៉ោងហើយទៅមិនរួចទេ មូលហេតុឡានសំរាមបុកម៉ូតូនៅលើស្ពាន វិធានការបូលីសខ្សោយ លោកស្នងការខេត្តកំពតមិនមានមុខជួយសំរួលដល់មហាជនរាប់ម៉ឺននាក់ដែលកំពុងសុំឲ្យលោកជួយទេ ។ឥឡូវមេឃកំពុងភ្លៀងទៀតឡានសំរាមដែលគ្រោះថ្នាក់តាំងពីម៉ោង9នៅលើស្ពានដដែល។ ស្រាប់តែប្រហែល២ម៉ោងក្រោយមកមានគណនី​​ facebook name Mao Chanmathurith បានផុសនិងសរសេរថា សូមជំរាបដល់លោករិទ្ធី អ្នកសារពត៏មានហង្សមាសដ៏ល្បីល្បាញ ខ្ញុំមិនមានពាក្យអ្វីដើម្បីបកស្រាយជូនលោកទេ ក៏ប៉ុន្តែគ្រាន់តែសុំអោយលោកបើកភ្នែកមើល កុំបិទភ្នែកមើល ។ ករណីរវាងឡានធំនេះបានបុកម៉ូតូជនរងគ្រោះរងរបួសធ្ងន់ប្រហែលជាត្រូវកាត់ជើងចោល ទីពីរឡាននេះគឺឡានធំហើយមិនអាចបើកយកចេញឬក៏អូសយកចេញបាននោះទេ ! យើងត្រូវរកឡានធំដើម្បីស្ទូចយកឡាននេះចេញ ! គ្រោះថ្នាក់នេះគឺនៅលើស្ពាន ហើយយើងមានតែផ្លូវមួយគត់សំរាប់ធ្វើដំណើរឆ្លងកាត់ស្ពាន សំខាន់បំផុតអ្នកបើកបរមិនខ្វល់ ហើយមិនចូលរួមគោរពច្បាប់ចរាចរណ៏នោះទេ ធ្វើម៉េចអោយតែបានទៅមុន។ យើងខ្ញុំធ្វើការហាលភ...

មិនធម្មតា! សហគ្រិនតូចវ័យ ១៩ ឆ្នាំ បង្កើតហាងនំអាពាហ៍ពិពាហ៍ ខ្ពស់ជាងគេ ធំជាងគេ នៅកម្ពុជា

Image
លោកអ្នកប្រហែលជាធ្លាប់ស្គាល់ក្មេងស្រីអាយុ ១៩ ឆ្នាំម្នាក់ឈ្មោះថា ដាវ គឺជាសហគ្រិនដែលមានមាឌតូចជាងគេ ក្មេងជាងគេ ហើយគាត់ក៏ជាម្ចាស់ហាងនំ The Cake ដែលជាហាងនំល្បីល្បាញមួយនៅក្នុងប្រទេសកម្ពុជាផងដែរ ។  ថ្លែងប្រាប់ TROLL ELECTRICAL   សហគ្រិនវ័យ ១៩ ឆ្នាំរូបនេះបានថ្លែងថា សព្វថ្ងៃនេះរូបគាត់កំពុងតែបើកទីតាំងបង្ហាញនំអាពាហ៍ពិពាហ៍ ដែលអាចនិយាយបានថាជាទីតាំង Showroom មួយដែលធំជាងគេ ហើយខ្ពស់ជាងគេ នៅក្នុងប្រទេសកម្ពុជា ដែលស្តិតនៅជាន់ទី ៣០ ក្នុងអាគារ Diamond Twin Tower នៅជិតកោះពេជ្រ។  កញ្ញា ម៉ៅ សាលីន ហៅ ដាវ បានបង្ហើបថា នេះជាគម្រោងថ្មី ហើយប្លែកជាងគេមួយនៅក្នុងប្រទេសកម្ពុជា ដែលមិនទាន់មានហាងនំអាពាហ៍ពិពាហ៍ណា ដែលមានទីតាំងបង្ហាញនំអាពាហ៍ពិពាហ៍ធំៗ ដែលមានកម្ពស់ខ្ពស់បែបនេះទេ ដែលនេះវាទិដ្ឋភាពថ្មីប្លែកកមួយសម្រាប់អតិថិជន ដែលអាចចូលទស្សនាមូដនំអាពាហ៍ពិពាហ៍ជាច្រើនប្រភេទ ជាមួយទេសភាពទីក្រុងភ្នពេញទាំំងមូលពីលើអាគារ ដ៏សែនខ្ពស់មួយនេះ។  សហគ្រិនតូចរូបនេះបានបន្ថែមថា សម្រាប់ហាងពំអាពាហ៍ពិពាហ៍មួយនេះ គឺគាត់បង្កើតឡើងក្នុងគោលបំណងដាក់តាំងបង្ហាញនូវម៉ូដនំអាពាហ៍ពិពាហ៍ប្រណីតៗ ដែលមានក្បូក្បាច់រចនាមិនចាស់ប...